អានផងដែរ
ពួកគាត់ទាំងពីរសុទ្ធតែមានប្រាជ្ញាខ្លាំងដូចគ្នា
អាចនិយាយថាជាសត្រូវដែលយល់ចិត្តគ្នាលើលោក។បើសិនជាស៊ីម៉ាអ៊ីខ្សោយម្លេះ
ជូគឺលាងវាយរួបរួមនគរបានទៅហើយ
តែដោយសារសមត្ថភាពពួកគេប្រហែលគ្នាទើបគ្មាននរណាឈ្នះគ្នា។ តែបើប្រៀបធៀបទៅជូគឺលាងជាមនុស្សប្រយ័ត្នប្រយែងខ្ពស់
ដូចមានសម្តីរបស់គាត់មួយឃ្លាថា សន្សឹមៗកុំបំបោលបើមិនឆាប់ឈ្នះក៏មិនបរាជ័យដែរ ឬឯស៊ីម៉ាអ៊ីជាមនុស្សហ៊ានប្រថុយប្រថាននិងចេះមើលកាលៈទេសៈ
ហើយក៏ជាមនុស្សពូកែទ្រាំដែរ ដូចមានពាក្យសម្តីរបស់គាត់និយាយថា ខ្ញុំដកដាវតែម្តងទេ តែខ្ញុំសំលៀង១០ឆ្នាំហើយ។

ខាងក្រោមនេះជាលក្ខណៈខុសគ្នាខ្លះៗដែលខ្ញុំលើកយកមកប្រៀបគ្នា៖
·
១/ខុងមិញពូកែច្បាំង ឯស៊ឺម៉ាអ៊ី ពូកែការពារ
·
២/ ខុងមិញស្មោះចំពោះម្ចាស់ ឯស៊ឺម៉ាអ៊ីក្បត់លាក់ពុតក្បត់ម្ចាស់
·
៣/ខុងមិញគិតច្រើន ឯស៊ឺម៉ាអ៊ីបណ្ដោយតាមធម្មជាតិ
·
៤/ខុងមិញមានចិត្តជួយរាជវង្សហាន ស៊ឺម៉ាអ៊ីមានចិត្តប្ដូរសម័យកាល
·
៥/ខុងមិញដឹងអស់ពីមេឃដី ឯស៊ឺម៉ាអ៊ីដឹងតែទ្រឹស្ដីក្នុងសៀវភៅ
ខុងមិញពួកែវាយក្រុយ សឹម៉ាពួកែការពារក្រុងខុងមិញលើកស្ទួយរាជវង្សហាន សឺម៉ាសរសេរ សារផ្ទេរាជ្យជំនួសស្តេចហាន ខុងមិញត្រូវបានម្ចាស់ទុកចិត្តស៊ឺម៉ាត្រូវម្ចាស់មិនទុកចិត្តខុងមិញអាចបំភ័យសឺម៉ា
ប៉ុន្តែស៊ឺម៉ាបែជាខ្លាច រូបចំលាក់ឈើរបស់ខុងមិញ ខុងមីញស្លាប់
បំភ័យចុងតារស់...បើនិយាយរួមម្នាក់ឲ្យគេគោរពរាប់ពាន់ឆ្នាំ
ឯម្នាក់ទៀតបានទឹកដីតែត្រូវគេជេរប្រមាថគ្រប់ជំនាន់៕