អានផងដែរ
ឈ្មោះជាភាសាអង់គ្លេស Cao Cao (កើតនៅឆ្នាំ155 – 15 March 220)។ គាត់ជាអ្នកដឹកនាំដ៏ឆ្លាតជាងគេម្នាក់ក្នុងលោក។ បើទោះជាគាត់មិនអាចបង្រួបបង្រួមនគរទាំងបីបានក៏ពិតមែន តែគាត់នៅតែឆ្លាត គឺឆ្លាតត្រង់ថាគាត់សាហាវ មានល្បិចកល ពិសពុល ពុតត្បុត យល់កាលទេសៈ ថែមទាំងចេះប្រើមនុស្សឲ្យអស់ពីសម្ថភាពទៀតផង។
ការសិក្សា
គាត់បានសិក្សាយ៉ាងជ្រៅជ្រះ នូវជំនាញ យុទ្ធគុន យុទ្ធសាស្រ្ត អក្សរសាស្រ្ត នយោបាយ ទស្សនៈវិទ្យា ។ល។សង្រ្គាមនគរបី
នៅក្នុងអំឡុងពេលនៃសង្រ្គាមបីនគរនោះ គាត់គឺជាអ្នកខ្លាំងជាងគេបង្អស់ ប៉ុន្តែគាត់ពុំមែនជាអ្នកឈ្នះពិតប្រាកដនៃសង្រ្គាមនេះទេ! ពោលគឺអ្នកឈ្នះពិតប្រាកដគឺ ស៊ឺ ម៉ាអ៉ី។ ទោះបីគាត់ពុំមែនជាអ្នកឈ្នះ ប៉ុន្តែគាត់ក៏ពុំមែនជាអ្នកចាញ់ដែរ ព្រោះគាត់បានស្លាប់ ដោយសារ រោគាពាធ ក្នុងអំឡុងពេលសង្រ្គាមមិនទាន់បញ្ចប់នៅឡើយ។ទ្រឹស្តី
ខ្ញុំសុខចិត្តក្បត់មនុស្សក្នុងលោកទាំងអស់
ក៏មិនឱ្យមនុស្សក្នុងលោកក្បត់ខ្ញុំដែរ
គ្រាន់តែលឺពាក្យមួយឃ្លានេះ អ្នកណាក៏ដឹងដែរថា
គឺជាសម្តីរបស់ ឆាវ ឆាវ ដែលជា អ្នកតស៊ូដ៏សំខាន់និងមានឥទ្ធិពលមួយរូបក្នុងអំឡុងចុងរាជវង្សហាននៃប្រទេសចិន ។
ឆាវ ឆាវ ត្រូវបានគេទទួលស្គាល់ថា គឺជាអ្នកដឹកនាំ ដ៏ឆ្លាតជាងគេម្នាក់ក្នុងលោក។
គាត់ឆ្លាតត្រង់ថា សាហាវ មានល្បិចកល ពិសពុលពុតត្បុត
យល់កាលទេសៈ និង ចេះប្រើមនុស្សឲ្យអស់ពីសម្ថភាព។
១. បើចង់ធ្វើកិច្ចការធំ ត្រូវទ្រាំអ្វីដែលគេមិនទាចទ្រាំបាន
២. របស់ប្រើអស់ពីប្រយោជន៍ មនុស្សប្រើអស់ពីសមត្ថភាព
៣. អ្នកមានសមត្ថភាព សំខាន់ជាងអ្វីទាំងអស់
៤. អ្នកធ្វើកិច្ចការធំ មិនអាចអត់ប្រាក់បាន
តែក៏មិនអាចពឹងលើប្រាក់ទាំងស្រុងនោះដែរ
៥. ចេះខ្មាស់គេទើបល្អ ចេះខ្មាស់គេទើបក្លាហាន
៦. តាំងពីដើមមកខ្ញុំប្រើមនុស្សទុកចិត្តទើបប្រើ បើសង្ស័យមិនប្រើ
៧. បរាជ័យ ជារឿងល្អ បរាជ័យអាចបង្រៀនពួកយើងឱ្យទទួលបានជោគជ័យដោយរបៀបម៉េច
៨. បរាជ័យ មានអី្វគួរឱ្យខ្លាច អ្វីដែលគួរឱ្យខ្លាច គឺចិត្តបរាជ័យ
៩. បើចង់ស្អប់សត្រូវខ្លួនឯង ត្រូវយកវាមកប្រើប្រាស់វិញល្អជាង
១០. ប្រហែលពីម្សិលមិញឯងមើលខ្ញុំខុស ប៉ុន្តែថ្ងៃនេះ ឯងមើលខ្ញុំខុសទៀតហើយ
ប៉ុន្តែខ្ញុំនៅតែជាខ្ញុំដដែល ខ្ញុំមិនដែលខ្លាចគេមើលខ្ញុំខុសទេ
១១. ផឹកស្រាច្រៀងរាំមួយជីវិតមានប៉ុន្មានដង?
១២. បើត្រឹមតែចិត្តមេទ័ពម្នាក់ខ្ញុំយកមិនបាន តើខ្ញុំយកទឹកដីយ៉ាងម៉េចបាន។
១៣. មួយជីវិតមនុស្ស ផឹកស៊ីសប្បាយមានប៉ុន្មានដង
១៤. ទ័ពដែលឈ្នះផ្ទួនៗ គឺជាទ័ពក្អេងក្អាង ហើយទ័ពក្អេងក្អាង គឺជាទ័ពបរាជ័យ!
១៥. ចចារគឺចុះចាញ់
១៦.សុខចិត្តក្បត់គេតែមិនអោយគេក្បត់
អត្ថបទបន្ថែមជុំវិញប្រវត្តិឆាឆាវ