អានផងដែរ
1. មនុស្សខ្វាក់ជិះសេះខ្វាក់ យប់ជ្រៅដល់ជ្រោះធំ – លូស៊ីង
2. ទឹកមួយពែង មិនអាចពន្លត់ភ្លើងធំទេ – លូស៊ីង
3. ប្រើភាពអចលនាបង្រ្កាបចលនា នេះជាយុទ្ធសាស្រ្តឈ្នះសត្រូវ – ធានហ្វុង
4. គួរគិតពីផលប្រយោជន៍ មិនគួរគិតតែឈ្មោះទទេនោះទេ – ធានហ្វុង
5. អ្នកមានតែឈ្មោះតែគ្មានអំណាច ច្បាស់ជាវិនាស – ធានហ្វុង
6. របួសជាហើយ ក៏ភ្លេចឈឺហើយមែនទេ – ធានហ្វុង
7. ថ្វីត្បឹតតែខ្ញុំមានចិត្តល្អ តែខ្ញុំមិនល្ងង់ទេ - លូស៊ូ
8. ទោះបីមានកំហឹងប៉ុណ្ណាក៏ដោយ បើបាត់ភាពម្ចាស់ការ វានឹងសម្លាប់ខ្លួនយើងវិញ – លូស៊ូ
9. បើគិតគូរដល់នគរ រឹតតែត្រូវគិតសច្ចធម៌ហើយ – លូស៊ូ
10. បើមិនប្រជែង ម៉េចនឹងអាចការពារទឹកដីបាន – លូស៊ូ 11. មានអ្នកច្រៀងល្ខោន ត្រូវតែមានអ្នកមើលល្ខោន – លូស៊ូ
12. មិនថាមុខរបរតូចឬធំ អ្នកណាដាក់ទុនធំ អ្នកនោះចំណេញច្រើន – លូស៊ូ
13. សត្រូវ ក៏ជាមិត្តភក្តិដែរ សត្រូវស្រួលទប់ទល់ មិត្តភក្តិក៏ស្រួលទប់ទល់ដែរ តែមនុស្សដែលជាមិត្តផង ជាសត្រូវផង ពិបាកទប់ទល់ខ្លាំងណាស់ – លូស៊ូ
14. សម្តីរាប់ពាន់ម៉ាត់ ក៏មិនមានប្រយោជន៍ដូចពាក្យពិតដែរ – លូស៊ូ
15. អាចចាក់ទំលុះបេះដូងបាន ព្រោះតែវាជាពាក្យពិត – លូស៊ូ
16. ១០ឆ្នាំមានទៅទាស់ខុសអី ខ្ញុំកើតបានក្បាលល្អមិនខ្លាចរកម្ចាស់មិនបានទេ ទោះបី៣០ឆ្នាំក៏ខ្ញុំមិនលក់ក្បាលខ្ញុំដែរ – ផានថុង
17. ក្បួនទ័ពខ្លាំងពេក សត្រូវប្រាកដជាខ្លាច ក្បួនទ័ពខ្សោយពេក សត្រូវមើលងាយ ក្បួនទ័ពត្រូវតែមិនខ្លាំងមិនខ្សោយ – ផានថុង
18. បើមិនយក ក៏មិនចូលដែរ បើចូលហើយ គង់តែយក – ផានថុង
19. មិនចេះទទួលភ្ញៀវ សុទ្ធតែជាមនុស្សល្ងង់ខ្លៅ – ផានថុង
20. បាត់បង់ស្រីម្នាក់គឺជារឿងតូច បើយើងបាត់បង់ស៊ីឆួន យើងនឹងអស់ទីជម្រក ហើយជួបនឹងគ្រោះធំទៀត – ផានថុង
21. ការបន្លាចទ័ពសត្រូវ អាចបន្ថយល្បឿនវាយលុករបស់វា – ស៊ីងអ៊ី
22. គ្រោះថ្នាក់នៅថ្ងៃក្រោយ តែងធំជាងគ្រោះថ្នាក់នៅថ្ងៃនេះ – ស៊ីងអ៊ី
23. ចង់ឈ្នះ កុំខ្លាចចាញ់ ចង់ចូល កុំខ្លាចខាត – ស៊ីងអ៊ី
24. ឪពុកមិនគោរពវិន័យ កូនប្រុសក៏មិនគោរពវិន័យ – ស៊ីងអ៊ី
25. ឆ្អឹងមួយដើម ឆ្កែពីរក្បាលដណ្តើមគ្នា ឆ្កែស្គមមាត់លឿនដណ្តើមទៅបាត់ ឆ្កែមួយក្បាលទៀតម៉េចនឹងសុខចិត្តទៅ – ស៊ីងអ៊ី
26. ទ័ពក្បត់ នឹងបង្កគ្រោះថ្នាក់ដល់ខ្លួនឯងវិញ – ស៊ីងអ៊ី
27. បើចង់រស់នៅដោយសុខសាន្តរហូត ដាច់ខាតកុំជឿពាក្យចចាមអារ៉ាមរបស់គេឱ្យសោះ – ស៊ីងអ៊ី 28. ប្រើកងទ័ពមិនប្រថុយ ម៉េចនឹងអាចយកជោគជ័យបាន – ស៊ីងអ៊ី
29. មានគេទទួលស្គាល់តំណែង ល្អជាងដណ្តើមយកខេត្តក្រុងពីរបីឆ្ងាយណាស់ – ស៊ីងអ៊ី
30. វិន័យមានចិត្តធម៌ ទោសមិនដាក់លើអ្នកខ្ពង់ខ្ពស់ – ស៊ីងអ៊ី
31. ឱកាសប្រែប្រួលច្រើនណាស់ ម៉េចនឹងមានអាចមានសង្ឃឹមមួយរយភាគទៅ – ស៊ីងអ៊ី
32. មានគុណធម៌ពេក ក្លាយជាល្ងង់ខ្លៅ ចិត្តល្អពេកក្លាយជាឡឺកឺ – ស៊ីងអ៊ី
33. ល្បិចយកចចកវាយឆ្កែ មិនថាចចក ឬឆ្កែឈ្នះទេ សុទ្ធតែអាចឆ្លៀតឱកាសទៅបង្រ្កាបពេលពួកគេកំពុងប្រយុទ្ធបានទាំងអស់ – ស៊ីងអ៊ី
34. បើចង់យកឈ្នះសត្រូវ ត្រូវយកសត្រូវធ្វើជាគ្រូ – ចូវអ៊ី
35. អាវុធសំខាន់ជាងគេដើម្បីវាយក្រុង មិនមែនជណ្តើរទេ គឺជនបង្កប់ – ចូវអ៊ី
36. អ្វីដែលគេចង់ឱ្យឯងមើលឃើញ គឺគេឱ្យឯងមើលឃើញ – ចូវអ៊ី
37. បើចង់សួរគេ ត្រូវតែដឹងពីចម្លើយរបស់គេមុន ចាំសួរគេ – ចូវអ៊ី
38. បើចង់សម្រេចកិច្ចការធំ មិនគួរឆេវឆាវទេ ហើយក៏មិនគួរប្រកាន់នឹងបាត់ទីក្រុងមួយដែរ – ចូវអ៊ី 39. ជ័យជំនះតូចតាច មិនត្រូវក្អេងក្អាងឡើយ – ចូវអ៊ី
40. ក្រុងធំគួរតែបានលើម្ចាស់ឆ្លាត – ស៊ីយ៉ូវ
41. ដកថយនឹងច្របូកច្របល់ ច្របូកច្របល់ប្រាកដជាចាញ់ – ស៊ីយ៉ូវ
42. ទស្សនៈល្ងង់ខ្លៅប្រាកដជាបង្កាត់ភ្លើងដុតខ្លួនឯង – ស៊ីយ៉ូវ
43. មនុស្សមានឆន្ទៈខុសគ្នា – ស៊ីយ៉ូវ
44. ម្ចាស់របស់ខ្ញុំ ពេលដែលល្ងង់ ល្ងង់គួរឱ្យខ្លាច តែដល់ពេលឆ្លាត គឺឆ្លាតជាងម្ចាស់ក្នុងលោកទាំងអស់ – ស៊ីយ៉ូវ
45. ច្បាប់មិនតឹងរឹងគេមិនខ្លាច ដល់ដំណាក់កាលចាំបាច់កាន់តែត្រូវតឹងរឹង – ស៊ុនឈាន
46. នៅក្នុងសម័យសង្រ្គាមនេះ អត់មានល្បិចច្រើន និងលាក់ពុតទេ មានតែចាញ់និងឈ្នះប៉ុណ្ណោះ – ស៊ុនឈាន
47. មានតែយើងខ្លាំងខ្លួនឯងទេ ទើបអ្នកដទៃព្រមជួយយើង – ស៊ុនឈាន
48. សមត្ថភាពរបស់ខ្ញុំ សុទ្ធតែចាញ់ពុកនិងបងប្រុស បើគ្រាន់តែចិត្តទូលាយ ក៏គ្មានដែរនោះ ខ្ញុំវាយយកទឹកដីម៉េចនឹងបាន – ស៊ុនឈាន
49. ឱ្យតែមានស្មារតីប្រយុទ្ធ ទោះជាបាត់បង់ក្រុង ប៉ុន្មានក៏ដោយ ក៏អាចយកមកវិញបានដែរ –ស៊ុនឈាន
50. គុណធម៌ សំខាន់ជាងជីវិតមនុស្សទៅទៀត – គួនអ៊ី
51. បើចូលធ្វើទាហានហើយ មិនអាចល្មើសវិន័យទាហានទេ – គួនអ៊ី
52. បើចង់ស្ទូចត្រីធំ ត្រូវតែដាក់នុយឱ្យធំបន្តិច – ហួងចុង
53. សង្រ្គាមដែលឆាប់ឈ្នះពេក សុទ្ធតែមានល្បិច – ហួងចុង
54. អ្នកក្លាហាន ស្រលាញ់អ្នកក្លាហាន – កុងស៊ុនចាង
55. ចិត្តរបស់អ្នកធ្វើម្ចាស់ ត្រូវការការប្រមាថរបស់មនុស្សលោកច្រើនរាប់មិនអស់ – ចាងចាវ
56. កូនប្រុសដើមទ្រូងប្រាំហាត់ វាយដល់ធំ បើមិនវាយ គឺមិនខ្លាំងទេ – ចាងហ្វី
57. ម្ចាស់ល្ងង់ ចាញ់ស្រីម្នាក់ទៀត ឡើងដល់សមរភូមិប្រាកដជារាគដាក់ខោហើយ – ចាងហ្វី
58. ប្រើចិត្តធម៌ យកចិត្តគេ ទង្វើរនេះមុតជាងដាវកាំបិត ១០០ដងទៀត – ចាវជឺឡុង
59. កើតក្នុងសម័យសង្រ្គាម គួរតែបង្កើតទិដ្ឋភាពសង្រ្គោះរាស្រ្តចេញពីរណ្តៅទុក្ខ – ឆាវចាវ
60. សណ្តែក ដុតគ្រាប់សណ្តែក សណ្តែកស្រក់ទឹកភ្នែកក្នុងឆ្នាំង កើតចេញពីឬសតែមួយដុតគ្នាដើម្បីអ្វីទៅ – ឆាវជឺ
61. មនុស្សមិនអាចស្រវឹង១ពាន់ឆ្នាំ កំណាព្យល្បី១ម៉ឺនឆ្នាំ – ឆាវជឺ
62. មួយជីវិតមនុស្ស រស់លើសមួយថ្ងៃក៏មិនយូរទេ ឆាប់ស្លាប់មួយថ្ងៃក៏មិនឆាប់ដែរ – ឆាវជឺ
63. មានពេលខ្លះ ជក់ខ្លាំងជាងកាំបិតទៅទៀត – ឆាវភី
64. ឆ្កែទាល់ច្រក ប្រាកដជាផ្លោះជញ្ជាំង – ឆិនកុង
65. ត្រូវគិតពីកិច្ចការធំសិន មិនអាចប្រកាន់នឹងកំហឹងមួយពេលនោះទេ – ឆិនកុង
66. ចំពោះមនុស្សស្មោះ មិនអាចប្រើកម្លាំងបាយបានទេ យើងប្រើចិត្តស្មោះពង្វក់គេទៅ – ឆិនអ៊ី
67. ថ្វីត្បិតតែឧបរាជជាមន្រ្តីធំ តែក៏នៅតែជាមន្រ្តី – ឆិនអ៊ី
68. អ្នកពូកែច្បាំងសម្រុងទៅមុខរហូត អ្នកពូកែគិតខ្លាចមុខខ្លាចក្រោយ – ឆិនអ៊ី
69. ដើម្បីពង្រឹងអំនាច ត្រូវមានមនុស្សមិនធម្មតា ធ្វើកិច្ចការមិនធម្មតា សាងគុណសម្បត្តិមិនធម្មតា – ឆិនអ៊ី
70. របស់ដែលអាចទិញបានសុទ្ធតែជារបស់ថោក – ទីប្រឹក្សាយានស៊ូ
71. សាងគុណសម្បតិ្តធំមួយ ល្បីឈ្មោះតជំនាន់ – លីយូ
72. កូនចៅអត់បានការ ជាចំណុចខ្សោយទីមួយ – មន្ត្រីរបស់ឆាវឆាវ
73. បើសម្លាប់មនុស្សម្នាក់ គឺបាត់បង់ចិត្តមនុស្សទាំងនគរ – មន្ត្រីរបស់ឆាវឆាវ
74. គ្រួសារក្រឃើញកូនកត្តញ្ញូ ប្រទេសជួបគ្រោះឃើញមន្ត្រីស្មោះ – ឆិនតុង
75. ក្នុងនាមជាក្សត្រ ត្រូវនៅក្នុងរាជវាំង មិនចាំបាច់ចេញទៅច្បាំងទេ គ្រាន់តែចេះមើលមនុស្ស ថាអ្នកណាត្រូវចេញច្បាំង អ្នកណាត្រូវនៅការពារ – មន្រ្តីនគរអ៊ួយ
76. ជីងចូវប្រៀបដូចជាដើមឈើមួយដើមដែលដុះលើភ្នំ ធ្លាក់ខ្យល់ខាងកើតក៏ត្រូវ ធ្លាក់ខ្យល់ខាងលិចក៏ត្រូវ បើមិនចង់ឱ្យដួលទេ ទី១ គឺត្រូវលាស់ស្លឹកស្កឹមស្កៃ ចាក់ឬសឱ្យជ្រៅ ទី២ ត្រូវបណ្តុះដើមឈើឱ្យក្លាយជាព្រៃទៀត – ម៉ាលៀង
77. សម្លាប់ខ្លួនមុន ទើបកើតក្រោយ – ម៉ាស៊ូ
78. បេសកជននគរធំ មិនថ្វាយបង្គំម្ចាស់នគរតូចទេ – ម៉ាស៊ូ
79. ចិត្តស្មោះ និងចិត្តកត្តញ្ញូ មិនអាចបំពេញម្តងទាំងពីរបានទេ – ម្តាយស៊ីស៊ូ
80. ធ្វើជាម្ចាស់របស់គេ ត្រូវមានចិត្តអត់ធ្មត់លើសពីមនុស្សធម្មតា – ម្តាយស៊ុនឈាន
81. អ្នកធ្វើកិច្ចការធំ មិនប្រកាន់រឿងតូចតាច – យានស៊ូ
82. កុំប្រើចិត្តមនុស្សថោកទាប មកវាយតម្លៃសុភាពបុរស – យានសាវ
83. ទ័ពខ្លាំង មិនសង្កត់ម្ចាស់ – លីពូ
84. ក្បួនសឹកនៅក្នុងសៀវភៅ មិនប្រាកដថាត្រូវទាំងអស់ទេ – វ៉ាងភីង
85. ជួបមិត្តចាស់នៅសម័យសង្គ្រាម ពិតជាលាភធ្លាក់ពីលើមេឃមែន – វ៉ាងអ៊ីង
86. បើចង់ឱ្យជោគជ័យ ត្រូវប្រើល្បិចតៗគ្នា – វ៉ាងអ៊ីង
87. វត្ថុទិព្វលើលោក មិនស្ថិតលើសំបកក្រៅទេ – វ៉ាងអ៊ីង
88. មនុស្សដែលអាចយកចិត្តរាស្រ្តបាន ប្រាកដជាអាចយកចិត្តទេវតាបាន – ស៊ីស៊ូ
89. មុនពេលប្រយុទ្ធ ការសំខាន់គឺស្គាល់សភាពសត្រូវ បើមិនស្គាល់ច្បាស់ មិនអាចវាយបានទេ – ស៊ឺម៉ាចាវ
90. សុខចិត្តហួសពេលកំណត់ ក៏មិនអាចប្រថុយនឹងគ្រោះថ្នាក់ដែរ – ស៊ឺម៉ាចាវ
91. សុភាពបុរស ផ្តាច់ទំនាក់ទំនង មិនប្រើសំដីអាក្រក់ – ស៊ុនជាន
92. ចំនុចដែលខុសពីតុងជួ គឺឆាវឆាវលួចជាតិ មិនទុកឈ្មោះចោរ – ស្តេចហាន
93. ស្រែអ្នកមុនធ្វើ អ្នកក្រោយប្រមូលផល អ្នកប្រមូលផលកុំសប្បាយចិត្ត នៅមានអ្នកប្រមូលផលតាមក្រោយទៀត – ស្តេចហាន
94. ស្តេចត្រាញ់ គឺជាអណ្តូងមួយ ក្សត្រជាអណ្តូងជ្រៅមួយ មន្រ្តីនិងប្រជារាស្រ្ត តើអ្នកណាមួយដែលមិនចង់ព័ទ្ធជុំវិញអណ្តូងជ្រៅទទួលបានគុណសម្បត្តិមិនចេះអស់នោះទេ – លីយាន
95. ចក្រវាលវិល ប្តូរទិដ្ឋភាពថ្មី ស្តេចឡឺកឺម្នាក់ មិនអាចរារាំងបានទេ – ហួស៊ីង
96. អាចការពារក៏អាចបំផ្លាញដែរ – គួកជា
97. ក្បាលអាចដាច់ ជង្គង់មិនអាចលុតទេ – ហួនកុងហឹង
98. ខ្ញុំមិនចង់ព្យាបាលមុខរបួសត្រូវអាវុធទេ ព្រោះពេលខ្ញុំព្យាបាលហើយ នឹងបង្កើនអាវុធកាន់តែច្រើន – ហួធួ
99. ធ្វើខុសការស្មាន គ្មានការប្រុងប្រយ័ត្ន – ឆាវយិន
100. ក្នុងសួនច្បារមានដើមឈើ លើដើមឈើមានរៃ រៃខំប្រឹងស្រែកចង់ផឹកទឹកសន្សើម មិនដឹងថាកណ្តូបកំពុងឱបក – កំណាព្យដែលស៊ឺម៉ាយានសូត្រ៕
ប្រភពហួតសេងគៀ