អានផងដែរ
រឿង សាមកុក ជាប្រលោមលោកប្រវត្តិសាស្រ្តកំពូលមួយនៅលីពិភពលោកដោយរៀបរាប់តាមរឿងពិតដែលកើតមានឡើងនៅប្រទេសចិន នាចុងរជ្ជកាលរាជវង្សហាន់កាលពីប្រមាណជាង ១៧០០ឆ្នាំមកហើយ។នៅក្នុងប្រទេសកម្ពុជាយើង រឿងសាមកុកនេះធ្លាប់មានការបកប្រែជាភាសាខ្មែរដោយឧកញ៉ានូកន ជាងកន្លះសតវត្សមកហើយ និងព្រមទាំងមានអ្នកនិពន្ធផ្សេងៗទៀតក៏បានប្រែរឿងនេះទៅតាមរូបភាពផ្សេងៗដែរ ដោយឡែកសៀវភៅសាមកុក ច្បាប់រៀបរៀងថ្មីនេះនៃរឿងសាមកុក ដែលយើងបាអធិប្បាយ ផ្ដល់ការវិភាគបន្ថែមនៅក្នុងនេះរួចជាស្រេចដើម្បីឲ្យជ្រួតជ្រាបយ៉ាងស៊ីជម្រៅទៅលើសាច់រឿង ដោយធ្វើការសង្ខេបឲ្យខ្លី ត្រង់ចំណុចណាដែលមិនសូវមានសារៈសំខាន់និងពង្រីកបន្ថែមត្រង់ចំណុចសំខាន់ៗ ដើម្បីធ្វើឲ្យសាច់រឿងកាន់តែមានទម្ងន់ ថែមទាំងមិនមានឲ្យបាត់ខ្លឹមសារចាស់របស់ខ្លួនបន្តិចឡីយ។