អានផងដែរ
ខុងម៉ីង ឬ
ជូគ័រលាង(ហៅតាមខ្មែរ) (កើតនៅឆ្នាំ១៨១ – ២៣៤)។ លោកគឺជាអ្នកប្រាជ្ញដ៏ពូកែម្នាក់ និង
ជាទីព្រឹក្សាដ៏ខ្លាំងក្លា ស្ទើរតែគ្មានពីរលើលោក។
គាត់គឺជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំង ឬ នាគក្នុងចំណោមមនុស្ស។
គាត់គឺជាទីប្រឹក្សាដ៏ស្មោះត្រង់ម្នាក់ របស់ ស្តេច លាវប៉ី ឬជាអធិការបតី នៃនគរ ស៊ូហាន
ជំនាញ
- ក្បួនសឹក
- អក្សរសាស្រ្ត
- តារាសាស្រ្ត
- ភូមិសាស្រ្ត
- ចិត្តសាស្រ្ត និង ទស្សនៈវិជ្ជា
រួមទាំងជំនាញជាច្រើនមុខទៀត...។
គ្រួសារ
គ្រួសាររបស់គាត់
សុទ្ធតែជាអ្នកពូកែ និង ជាគ្រួសារដែលមានកិត្តិនាមល្បីល្បាញមួយ នៅក្នុងសម័យកាលនោះ។
សង្រ្គាមនគរបី
គាត់គឺជាទីប្រឹក្សាដ៏ខ្លាំងក្លា
ដែលបានជួយនគរ ស៊ូហាន ឱ្យក្លាយជានគរខ្លាំង និង ជាសេនាប្រមុខដែលច្បាំងមិនចេះចាញ់
ប៉ុន្តែមកពីព្រហ្មលិខិត ទើបធ្វើឱ្យគាត់បរាជ័យម្តងក្នុងសង្រ្គាម និង
ជាលើកចុងក្រោយជីវិតរបស់គាត់។ ជូគ័រលាង បានក្អួតឈាម នៅពេលដែលធ្វើសង្រ្គាមចាញ់
ស៊ឺម៉ាអ៊ី! ដោយសារតែមានអូតហេតុធ្លាក់ភ្លៀងយ៉ាងខ្លាំង នៅពេលដែលទ័ពរបស់ ស៊ឺម៉ាអ៊ី
កំពុងត្រូវឡោមព័តដោយភ្លើង។
ទ្រឹស្តី
- បើនៅតែរកម្ចាស់ល្អមិនបាន
ហេតុអ្វីបានជាយើងមិនបង្កើតម្ចាស់ល្អម្នាក់ ដោយខ្លួនឯង
តាមរយះប្រវត្តិសាស្រ្ត ជូគឺលាងគឺជា រដ្ឋបុរសដ៏មហាអស្ចារ្យ ជាវិស្វករ
ជាអ្នកយុទ្ធសាស្រ្តសង្រ្គាម ដ៏ឆ្នើមនាសម័យ រាជវង្សហាន របស់ប្រទេសចិន។
គាត់ត្រូវបានគេលើកតម្កើងថាជាមនុស្ស ដឹងសព្វ មេឃ ដី មហាសមុទ្រ
និងទទួល រហ័សនាមថា ”នាគដេក”។
ប្រភព Wikipedia
បន្ថែមលើជីវប្រវត្តិ
ខុងមីង ត្រូវបាន លីវ ប៉ី ដែលជាប់ខ្សែស្រឡាយរាជវង្ស
មករកដល់ផ្ទះចំនួន ៣ ដង ដើម្បីសុំគាត់មកធ្វើជាទីប្រឹក្សា។
នៅពេលដែលមកធ្វើជាទីប្រឹក្សាគាត់ មានអាយុ ២៦ ឆ្នាំ ចំណែកឯ លីវ ប៉ី មានអាយុ ៤៧ឆ្នាំ។
លីវ ប៉ី និង ខុងមីង ប្រៀបបានទៅនឹង ទឹក និង ត្រី អ្នកទាំងពីរយល់ចិត្តគ្នាខ្លាំងណាស់។
ដំបូងឡើយ ពួកទានហ៊ាន និង មេទ័ព មិនសូវជាចូលចិត្តគាត់ប៉ុន្មានទេ បន្តែបន្ទាប់ពីបាន
សាងគុណសម្បត្តិជាបន្តបន្ទាប់ ពួកទាំងអស់ក៏ចាប់ផ្តើម គោរពស្រឡាញ់គាត់។ អាយុ៥៤ឆ្នាំ
ជូគឺលាងលាចាកលោក នៅវាល អ៊ូចាងយូន អំឡុងពេលចំបាំងកងទ័ព ខណះពេល ប៉ុនប៉ងវាយដណ្តើមយកឡើងវិញនូវផ្ទៃដី
ដែលកាន់កាប់ដោយ អាណាចក្រវ៉ួយ។ទោះបីជាគាត់ស្លាប់ប៉ុន្តែ ទ្រឹស្តី
របស់គាត់ជាច្រើនបានបន្សល់ទុក ដើម្បីឲ្យមនុស្សជំនាន់ក្រោយ យកមកសិក្សា ស្វែងយល់។
ខាងក្រោមនេះ គឺជា ទ្រឹស្តី មួយចំនួន ដែលយើងគួរស្វែងយល់៖
១.
មនុស្សដែលធំអស្ចារ្យបំផុត គឺ មនុស្សដែលធ្វើខ្លួនឲ្យតូចបំផុត។
២. មនុស្សដែលមានកិត្តិយស គឺ
មនុស្សដែលចេះផ្តល់កិត្តិយសដល់អ្នកដទៃ។
៣. បើសតិមិនមក បញ្ញាក៏មិនមាន។
៤. លេងល្បែងឧកនៅត្រូវគិត
លេងល្បែងជីវិតមិនគិតដូចម្តេចនឹងបាន។
៥. ពេលនរណាម្នាក់ធ្វើខុស អ្នកកុំប្រញាប់តិះដៀលរឺតវ៉ាថាឲ្យគេ ព្រោះបើអ្នកជាគេហើយធ្លាក់ចូលក្នុងស្ថានការណ៍ដូចជាគេ
អ្នកអាចសម្រេចចិត្តធ្វើដូចគ្នានេះក៏ថាបាន។
៦. គិតធ្វើការងារធំ កុំខ្វល់រឿងតូចតាច។
៧. ឈើវៀចយកធ្វើកង់ ឈើត្រង់យកធ្វើគ្រែ
តែមនុស្សវៀចវេយកធ្វើអ្វីក៏មិនបានឡើយ។
៨. ភ្នែកអាចមើលឃើញរបស់ដែលនៅទីឆ្ងាយបាន តែមិនអាចមើលឃើញចិញ្ចើមរបស់ខ្លួនឯងបានឡើយ។
អានបន្ថែម សម្រង់សម្តី ជូហ្គើលាង(ខុងមិញ)
ប្រភព៖ Thimplr