អានផងដែរ
ស៊ឺ-ម៉ាអ៊ី (កើតនៅឆ្នាំ១៧៩ – ០៧ កញ្ញា ឆ្នាំ២៥១)។ លោកជាអ្នកដឹកនាំដ៏ឆ្លាតជាងគេម្នាក់ក្នុងលោក និង ជាអ្នកខ្លាំងលាក់មុខម្នាក់ ដែលកម្ររកបាន។ លោកមានចិត្តអំណត់អត់ធ្មត់ខ្លាំងណាស់ គាត់តស៊ូរហូតបានសម្រេច ដោយអាចដណ្តើមរាជពីត្រកូលឆាវបាន។
គ្រួសារ
សមាជិកគ្រួសាររបស់លោកសុទ្ធតែជាអ្នកប្រាជ្ញ ដែលល្បីរន្ទឺពេញនគរ នរណាៗក៏តែងតែហៅគ្រួសារនេះថា គ្រួសារស៊ឺម៉ាដែរ។សង្រ្គាមនគរបី
លោកពុំសូវចេញមុខក្នុងសង្រ្គាមនេះច្រើនទេ ប៉ុន្តែលោកជាអ្នកបង្រួបបង្រួមនគរទាំងបីនេះនៅទីបញ្ចប់។ លោកតែងតែនៅពីក្រោយនៃសង្រ្គាមនេះ ប៉ុន្តែមិនមែនមកពីគាត់មិនចង់នោះទេ នោះក៏ព្រោះតែគាត់គ្មានឱកាស ពោលគឺគ្មានការផ្តល់ឱកាស ពីសំណាក់ ត្រកូលឆាវ។ទ្រឹស្តី
មនុស្សដែលឆ្លាត មិនដែលប្រាប់គេថាខ្លួនជាមនុស្សឆ្លាតនោះទេខ្ញុំដកដាវតែមួយលើកទេ តែខ្ញុំសំលៀងដាវជាងដប់ឆ្នាំ
ស៊ឺម៉ាអ៊ី គាត់បាននិយាយក្នុងសមរភូមិថា បើទាហានរត់កាត់ក្បាលមេក្រុម មេក្រុមរត់កាត់ក្បាលមេកង មេកងរត់កាត់ក្បាលមេទ័ព មេទ័ពរត់ ខ្ញុំនឹងកាត់ក្បាលខ្លួនឯង ដើម្បីសុំទោសរាជការ យើងគិតថាជាមនុស្សផ្តាច់ការបន្តិច។ ពេលនេះសូមមកអានសម្រង់សម្តីរបស់គាត់ដែលយើងបានដកស្រង់ក្នុងរឿងដូចខាងក្រោម៖
1. អ្នកពូកែច្បាំង អាចលាក់កងទ័ពរាប់លានដែលគេមើលមិនឃើញ
2. បើជាមេទ័ពធម្មតាការពារ ខ្ញុំក៏គ្មានឱកាសបង្រ្កាបសត្រូវដែរ
3. មនុស្សដែលឆ្លាតជាងគេលើលោកនេះ តែងតែភ្លាត់ស្នៀតដោយសារប្រាជ្ញាខ្លួនឯង
4. ខ្ញុំមិនចង់សុំចែកស្រាមួយពែងក្នុងពិធីជប់លៀងគេទេ គ្រាន់តែចង់ជូនអង្ករមួយតៅនៅពេលដែលគេអត់ឃ្លាន
5. លោកប្រុសតូចឆ្លាតលើសបងៗទាំងអស់ ក្តីស្រលាញ់ដែលគាត់ទទួលបានក៏លើសបងៗទាំងអស់ដែរ ដូច្នេះគាត់គង់តែស្លាប់
6. កើតនៅទីនោះ ស្លាប់នៅទីនោះ អាចមានជីវិតត្រលប់ទៅវិញ គឺល្អណាស់ហើយ
7. ខ្ញុំដកដាវតែមួយលើកទេ ប៉ុន្តែខ្ញុំសំលៀងដាវជាងដប់ឆ្នាំមកហើយ
8. ដេកតិចធ្វើការច្រើន រស់មិនយូរទេ
9. ធ្វើជាម្ចាស់គេ មិនចូលចិត្តកូនចៅដែលមិនយល់ចិត្តខ្លួនឯងទេ ហើយក៏មិនចូលចិត្តកូនចៅដែលមើលធ្លុះចិត្តគ្រប់ពេលដែរ
10. បានចិត្តអ្នកប្រាជ្ញ គឺប្រមូលផ្តុំសណ្តានចិត្តរាស្រ្ត
11. បើមានជូកឺលាងនៅទើបរាជការមិនដកសិទ្ធិទាហានខ្ញុំ បើគ្មានជូកឺលាងទេ ព្រះអង្គស្លាប់យូរណាស់ហើយ
12. ពេលរស់គួរឱ្យស្អប់ ពេលស្លាប់គួរឱ្យស្តាយ
13. មន្តី្រមានពីរប្រភេទ ទីមួយគឺមេទ័ព ចេះតែធ្វើសង្រ្គាមមិនចេះមើលកាលៈទេសៈ មួយទៀតគឺមន្ត្រីស៊ីវិលគ្មាន អំណាច ដូចនេះត្រូវតែអែបអបដើម្បីបានអំណាច
14. មិនមែនខ្ញុំមិនជឿអ្នកដទៃទេ តែខ្ញុំជឿលើភ្នែកខ្លួនឯងជាង
15. លួចមាន់លួចទា ក៏ជាសមត្ថភាពមួយដែរ
16. សុខសាន្តដល់ចាស់ គឺជាសំណាងណាស់ហើយ
17. អំណាចមិនអាចស្ទង់ ទើបជាអំណាចពិតប្រាកដ
18. សួរមុន ទើបធូរចិត្ត
19. មិនអាចព្រោះតែចិត្តអាត្មានិយម បំផ្លាញនយោបាយរបស់រាជការនោះទេ
20. ចំពោះអ្នកដែលលាក់សមត្ថភាពធ្វើពុតជាអត់ដឹងអី ខ្ញុំមានតែពាក្យមួយម៉ាត់ប៉ុណ្ណោះ គឺនាគជ្រមុជទឹក
21. ខ្ញុំដកដាវតែមួយដង តែខ្ញុំសំលៀងដាវជាង១០ឆ្នាំមកហើយ។
22. ការងារស្ថិតលើមនុស្ស លទ្ធផលស្ថិតលើទេវតា
23. ការពារមិនចេញច្បាំង ទើបជាយុទ្ធសាស្រ្តឈ្នះទាំងអស
24. គ្រោះក្លាយជាលាភ លាភក្លាយជាគ្រោះ
25. ជីវិត ត្រូវចេះរៀនកំសាន្តក្នុងទុក្ខលំបាក
26. ដីភក់បៀកជញ្ជាំងមិនជាប់ទេ
27. ត្រីហែលចូលសមុទ្រ នាគហោះឡើងលើមេឃ
28. ទទួលទោសថ្ងៃនេះ ចៀសវាងគ្រោះថ្នាក់ធំនៅអនាគត
29. ទោះជានៅពេលណាក៏យើងត្រូវតែទុកផ្លូវក្រោយមួយដែរ
30. បើមិនស្គាល់ចិត្តគ្នាច្បាស់ទេ ម៉េចនឹងអាចចាត់ទុកជាសត្រូវបាន
31. ពាក្យពេជន៍ពិរោះមានអ្វីអស្ចារ្យ ចេះមើលកាលៈទេសៈ ទើបដល់កម្រិតកំពូល
32. មនុស្សឆ្លាតពិតប្រាកដ ធ្វើឱ្យគេមើលមិនឃើញពីប្រាជ្ញារបស់គាត់
33. មនុស្សអត់បានការ ចេះតែប្រើមាត់ និងកាយវិការប៉ុណ្ណោះ ក្រៅពីនេះគ្មានចេះអ្វីទេ
34. មិនមែនខ្ញុំមិនជឿអ្នកដទៃទេ តែខ្ញុំជឿលើភ្នែកខ្លួនឯងជាង
35. លួចមាន់លួចទា ក៏ជាសមត្ថភាពមួយដែរ
36. សុខសាន្តដល់ចាស់ គឺជាសំណាងណាស់ហើយ
37. ស្រមោចអង្រួនដើមឈើធំ មិនអាចទទួលជោគជ័យទេ
38. ឱកាសមិនទាន់មកដល់ មានតែត្រូវលាក់សមត្ថភាពទុកសិន
39. អ្នកឆ្លាតធ្វើការងារពិត ឯអ្នកល្ងង់ដណ្តើមឈ្មោះ
40. អ្នកប្រាជ្ញអាចព្យាយាមតស៊ូ តែក៏អាចបណ្តោយតាមយថាកម្មដែរ។