ឆ្នាំកំណើត និងការស្លាប់របស់តួអង្គខ្លះៗក្នុងរឿងសាមកុក

អានផងដែរ



យើងបានតាមដាន និងមើលរឿងសាមកុកជាច្រើនដង រហូតបានចាំនូវពាក្យសម្តីរបស់តួអង្គនីមួយៗ  ស្ទើតែរត់មាត់ទៅហើយ មិនតែប៉ុននោះ យើងដឹងថាតួអង្គទាំងនោះបានស្លាប់ម្នាក់ម្តងៗ ខ្លះស្លាប់នៅសមរភូមិ និងខ្លះទៀតដោយសារជំងឺ និងមួយចំនួនទៀតដោយសារជរាភាព អត្ថបទនេះខ្ញុំក៏មិនដឹងថាគួរដាក់ចំណងជើងអីដែរ។ ខ្ញុំបានលើកនូវឆ្នាំកើត និងស្លាប់របស់តួអង្គមួយចំនួនដែលសំខាន់ៗ បើអានហើយមានចំនុចខុសឆ្គងសូមណែនាំផង។

នៅពេលដែលខុងមិញចាប់កំណើត(ឆ្នាំ១៨១នៃគស) លីវប៉ី មានអាយុ២១ឆ្នាំ ខណៈ ឆាវឆាវ មានអាយុ២៧ចំណែកស៊ឺម៉ាអីមានអាយុទើបតែ៣ឆ្នាំប៉ុននោះ។

ហើយមួយឆ្នាំក្រោយមក ស៊ុនឈាន ក៏បានចាប់កំណើត(ឆ្នាំ១៨២) តែ លូស៊ុ មានអាយុរហូតដល់១០ឆ្នាំ ខណៈចូវអ៊ីមានអាយុទើបតែ៧ឆ្នាំ។

នៅឆ្នាំ២១០នៃគសចូវអ៊ីបានស្លាប់ ខណៈមានអាយុទើបតែ៣៥ឆ្នាំ ដោយឈឺចិត្តពេកព្រោះចាញ់ខុងមិញ ។ បន្ទាប់មកនៅឆ្នាំ២១៧​លូស៊ុ ក៏បានស្លាប់ដែរ ដោយជរាពាធ។

ក្រោយនៅឆ្នាំ២២០​ ឆាវឆាវក៏បានស្លាប់នៅក្រុងឡយ៉ាងដោយជរាពាធ លោកមានអាយុ៦៥ឆ្នាំ។ ក្នុងឆ្នាំនោះដែរ គួនអ៊ីត្រូវបានស្លាប់នៅសមរភូមិជីងចូវ ដោយគាត់មានអំនួត មើលងាយសត្រូវពេក ។ មួយឆ្នាំក្រោយ(ឆ្នាំ២២១)មក ចាងហ្វី ក៏ត្រូវបានកូនទាហ៊ានរបស់ខ្លួនលួចធ្វើឃាតស្លាប់ដែរ។ ពីរឆ្នាំក្រោយមក(ឆ្នាំ២២៣)ទៀត លីវប៉ីក៏បានស្លាប់ដោយជរាពាធដែរក្នុងជន្មាយុ៦២ឆ្នាំ។ យើងមិនបានដឹងច្បាស់ថាគួនអ៊ី និងចាងហ្វី បានកើតនៅឆ្នាំណានោះទេ។

នៅឆ្នាំ២៣៤ ខុងមិញក៏ស្លាប់ដែរ ដោយសាររោគាពាធ ក្នុងសមរភូមិ ដែលគាត់មានអាយុ ៥៣ឆ្នាំ។

នៅឆ្នាំ២៥១ ស៊ឺម៉ាអ៊ីក៏បានស្លាប់ដែរក្នុងអាយុ៧១រឺ៧២ឆ្នាំ ខណៈនគរទាំងបីត្រូវបានត្រកូលស៊ឺម៉ា ជាអ្នកបង្រួបបង្រួម។ មួយឆ្នាំក្រោយមក(២៥២)ស៊ុនឈានក៏បានស្លាប់ដែរដោយមានអាយុ៧០ឆ្នាំ។
អត្ថបទដោយ Khong Minh FC