សម្រង់សម្តីខ្លះៗ របស់សឹងអ៊ី

អានផងដែរ


ខ្ញុំក៏មិនដឹងច្រើនពីទីប្រឹក្សាម្នាក់នេះដែរ តែគាត់ជាអ្នកជួយជ្រោមជ្រែង ឆាវឆាវ តាំងពីដំបូងម្ល៉េះហើយគាត់ក៏អាចជាទីប្រឹក្សាម្នាក់ដ៏ខ្លាំងពូកែ ខាងយុទ្ធសាស្ត្រ ចិត្តសាស្ត្រ និងជាអ្នកយល់ចិត្ត ម្ខាស់ជាគេដែរ ក្នុងចំណោមទីប្រឹក្សាទាំង៣នាក់។
សូមនាំអារម្មណ៍អ្នកអានមកចាប់អារម្មណ៍ពាក្យសម្តីរបស់គាត់ដូចខាងក្រោម៖

  • វិន័យមានចិត្តទើបដាក់ទោសអ្នកខ្ពង់ខ្ពស់
  • មនុស្សចិត្តចង្អៀតចង្អល់ប្រើតែបងប្អូនឯងមិនប្រើអ្នកមានសម្ថភាព
  • ចង់ឈ្នះកុំខ្លាចចាញ់ ចង់ចូលកុំខ្លាចខាត
  • ឪពុកមិនគោរពវិន័យ កូនក៏មិនគោរពវិន័យ
  • ឱកាសប្រែប្រួលច្រើនណាស់ ម៉េចមានសង្ឃឹម១ភាគរយទៅ
  • បើប្រញ៉ាប់វាយពេកពួកគេនឹងរួមដៃគ្នា តែបើអត់ធ្មត់ពួកគេនឹងបែកបាក់គ្នា
  • បើចង់រស់នៅឲ្យសុខសាន្ត ដាច់ខាតកុំជឿពាក្យចរចាអារ៉ាមឲ្យសោះ
  • ក្នុងលាភមានគ្រោះ ក្នុងគ្រោះមានលាភ លាភនិងគ្រោះមិនស្មើគ្នា
  • គុណធម៌គឺជាការធ្វើអ្វីបណ្តោយ មិនមែនបញ្ច្រាសទេ