អាពាហ៍ពិពាហ៍បង្ខំ​ (EP 1) By Café Confession

អានផងដែរ

“Our first met”

វិលត្រឡប់ទៅកាលពី​ 8 ឆ្នាំមុន​ ខ្ញុំមានអាយុ​ 22 ឆ្នាំ​ ហេីយខ្ញុំមិនបានរៀនជំនាញអីទេ​ គឺនៅជួយការងារប៉ាម៉ាក់នៅផ្ទះ​ ហេីយរឿងកិច្ចការផ្ទះ​ ធ្វេីម្ហូប​ គឺខ្ញុំជាអ្នកចាត់ចែងទាំងអស់​។ តាំងពីខ្ញុំចប់ថ្នាក់ទី​ 12 មក​ ខ្ញុំមិនដែលបានចេញទៅជួបគេឯងឱ្យស្គាល់គេអីអត់ទេ​ ខ្ញុំតែងនៅក្នុងផ្ទះជួយការងារប៉ាម៉ាក់​ ពេលអស់ការងារ​ទំនេរយប់ឡេីង​ ខ្ញុំចូលចិត្តអានសៀវភៅរឿងប្រលោមលោក​ មេីលរឿងភាគ​ផ្សេងៗតាមទូរទស្សន៍។ កាលពេលដែលខ្ញុំរៀននៅវិទ្យាល័យ​ ក៏មានគេមកចែចង់ខ្លះដែរ​ តែដោយសារប៉ាម៉ាក់ខ្ញុំជាមនុស្សតឹងរុឹង​ គាត់ឱ្យខ្ញុំគិតតែរឿងរៀនទេ​ ណាមួយខ្ញុំមិនសូវចេះដឹងអារឿងស្នេហាអីហ្នឹងទេ​ មិនដឹងអាស្រលាញ់គ្នាជាសង្សារហ្នឹងគេស្រលាញ់ម៉េចទេ​។ ជាក់ស្ដែង​ ប៉ាម៉ាក់ខ្ញុំជាអ្នករកសុីតាមផ្ទះមែន​ តែគាត់ក៏មានដៃគូរកសុីសម្រាប់សហការគ្នាដែរ​ ហេីយដៃគូរកសុីគាត់ខ្លះក៏ជាមិត្តភក្តិជិតស្និទ្ធិគាត់ដែរ។ ស្របពេលនោះដែរ​ កន្លែងរកសុីប៉ាម៉ាក់ខ្ញុំរកសុីកាក់កបខ្លាំង​ រហូតដល់មានដេីមទុនគ្រប់គ្រាន់ពង្រីកថែមសាខាមួយទៀត​។​ ពេលកន្លែងរកសុីខ្ញុំសាងសង់​ និងរៀបចំតុបតែងហេីយ​ ប៉ាម៉ាក់គាត់រៀបចំកម្មវិធីតូចល្មមដេីម្បីចាត់ទុកជាការជប់លៀងក្នុងការសម្ភោធហាងថ្មីផង។ នៅក្នុងកម្មវិធីនោះដែរមានការចូលរួមពីសំណាក់មិត្តភក្តិ​ និងដៃគូរកសុីគាត់ប្រមាណ​ 10 នាក់ជាង។ ខ្ញុំជាមនុស្សដែលអាចហៅបានថា​ introvert​ ព្រោះកាលនៅរៀន​ក៏មិនសូវមានមិត្តភក្តិប៉ុន្មានដែរ​ មានតែអ្នករាប់អានធម្មតា​ គ្មានមិត្តជិតស្និទ្ធិ​ ចឹងទៅថ្ងៃជប់លៀងនោះខ្ញុំសម្ងំនៅតែខាងក្រោយហាង​ ហេីយប៉ាម៉ាក់​ និងបងស្រីខ្ញុំក៏បានឱ្យខ្ញុំចេញទៅមុខជួបគេឯងខ្លះដែរតែខ្ញុំមិនចង់ចេញទៅ​ ខ្ញុំមិនដឹងទៅនិយាយអីជាមួយគេ​ តែប្រកែកចុះប្រកែកឡេីង​ ពួកគាត់បង្ខំខ្ញុំចេញទៅមុខទាល់តែបាន។ ពេលដែលខ្ញុំចេញទៅ​ ប៉ាម៉ាក់បានហៅខ្ញុំឱ្យជម្រាបសួរពូមីងទាំងអស់ជាធម្មតា​តែសម្រាប់ខ្ញុំវាអត់ធម្មតាទេ​ ព្រោះខ្ញុំមិនទម្លាប់នឹងការជួបជុំគ្នាច្រេីនទេ​ខុសពីបងស្រីខ្ញុំដាច់​ដែលគាត់ជាមនុស្សរួសរាយ​ គ្រាន់តែការងារផ្ទះទាំងប៉ុន្មានគាត់មិនបានចូលធ្វេីទេ​ព្រោះគាត់ដឹងមានខ្ញុំអ្នកធ្វេីស្រាប់​។ ពេលខ្ញុំជម្រាបសួរពួកគាត់គ្រប់គ្នាអស់ហេីយ​ ខ្ញុំក៏ដេីរមកក្រោយហាងវិញ​ 😆។  ស្រាប់តែប្រហែលមួយអាទិត្យក្រោយ​ ម៉ាក់គាត់ចូលមកបន្ទប់ខ្ញុំ​ ហេីយគាត់ថាមានរឿងចង់និយាយជាមួយខ្ញុំ​ គាត់ប្រាប់ខ្ញុំថាមានដៃគូរកសុីគាត់មានកូនប្រុសដែលអាយុប្រហែល​ 26 ឆ្នាំ​ ហេីយសព្វថ្ងៃកំពុងរៀនតផ្នែកបណ្ឌិតនៅភ្នំពេញ​ ហេីយដៃគូរកសុីគាត់បានឃេីញខ្ញុំថ្ងៃសម្ភោធហាងហេីយ​ គាត់មានអារម្មណ៍ថាចូលចិត្តអត្តចរិតខ្ញុំដែលស្រគត់ស្រគំមិនសូវចេះមាត់​ មិនតែងខ្លួនរញ៉េរញ៉ៃច្រេីន​ គាត់ចង់ណែនាំកូនប្រុសគាត់​និងខ្ញុំឱ្យស្គាល់គ្នាសិន​ បេីសិនមេីលចិត្តគ្នាត្រូវ​គឺនឹងការយកតែម្ដង​។ My first reaction after លឺម៉ាក់ប្រាប់ខ្ញុំអញ្ចឹងហេីយ​ ខ្ញុំប្រញាប់ស្រែកថាទេតែម្ដង​ ព្រោះខ្ញុំមានអារម្មណ៍ខ្លួនឯងមិនទាន់ដឹងខ្យល់ស្អីផង​ ម៉ែឱ្យយកប្ដីយ៉ាងម៉េច? សំខាន់មិនដែលទាំងជួបមុខគ្នាទៀត។ ខ្ញុំប្រកែកខ្លាំងជាមួយម៉ាក់ណាស់​ រហូតដល់ម៉ាក់គាត់អត់និយាយរកខ្ញុំច្រេីនថ្ងៃ​ រហូតដល់បងស្រីគាត់មកនិយាយជាមួយម្ដង​។ បងខ្ញុំអាយុ​ 27 ឆ្នាំកាលនោះ​ រៀងខុសគ្នាពីខ្ញុំច្រេីនឆ្នាំដែរ​ តែគាត់ជាបងស្រី​ ជាមិត្តភក្តិ​ ជាគ្រូ​ ជាអ្ន្ផ្ដកដំបូន្មានល្អៗឱ្យខ្ញុំរហូត​ រហូដល់គាត់បន្ទន់ចិត្តខ្ញុំឱ្យទៅជួបកម្លោះ​ 26 ឆ្នាំនោះបានសម្រេច។ បងខ្ញុំថា​ កុំទាន់គិតច្រេីនពេក​ ទៅដល់មុនបាច់ញញឹមដាក់ម្នាក់ប្រុសហ្នឹងទេ​ ធ្វេីតែមុខស្មេីដាក់គេទៅ​ គេដឹងតែមិនចាប់អារម្មណ៍យេីងហេីយ​ (បងស្រីខ្ញុំកំពូលតែម្ដងរឿងចឹងៗ​ 😆)។ ពេលដល់ថ្ងៃទៅជួបគេមែនទែន​ គឺខាងគេបានទៅដល់កន្លែងញាំអីមុន​ ហេីយពួកខ្ញុំទៅដល់ក្រោយ​ ខ្ញុំឈរពីក្រោយបងស្រីខ្ញុំរហូត​ ហេីយខ្ញុំជម្រាបសួរអុំប្រុសស្រី​ ហេីយដល់ពេលម្នាក់ប្រុសនោះវិញខ្ញុំគ្រាន់តែមេីលមុខហេីយ​ ខ្ញុំញញឹមចុងមាត់ដាក់តិចហេីយខ្ញុំចូលអង្គុយធម្មតា។ ពេលចាស់ៗនិយាយគ្នា​ ខ្ញុំក៏ងាកតិចៗទៅមេីលម្នាក់ប្រុសហ្នឹង​ ឃេីញថា​មុខមាត់មិនស្អាតខ្លាំងទេ​ គឺអាចយកជាការបាន​ កម្ពស់កម្ពក៏ល្មម តែថា​មុខងាប់ជាងខ្ញុំទៀត​ ថាខ្ញុំទៅមិនញញឹម​តែអាគាត់ហ្នឹង​ អាពេលខ្ញុំញញឹមដាក់គាត់មិនញញឹមដាក់វិញទេ​គ្រាន់តែងក់ក្បាលដាក់បន្តិច​ ហេីយបន្ទាប់ពីនោះគឺអត់មេីលមុខខ្ញុំសោះ។ ខ្ញុំចាប់ផ្ដេីមលួចសប្បាយចិត្តតិចៗហេីយ​ ព្រោះដឹងតែមុនបានការហេីយដោយសារគេអត់ចាប់អារម្មណ៍ខ្ញុំផង។

កាលជំនាន់នោះគ្មានមកបាន​លេង​ Facebook លេងអីទេ​ មានតែលេខទូរស័ព្ទ​ ហេីយប៉ាម៉ាក់រៀងខ្លួនចេះតែឱ្យពួកខ្ញុំយកលេខគ្នាទុកទៅគ្រាន់បាននិយាយគ្នា​ ហេីយពួកខ្ញុំចេះតែយកៗឱ្យតែហេីយៗទេ​ ព្រោះដឹងថាគ្មានថ្ងៃបាននិាយគ្នាស្រាប់ហេីយ​ បេីជួបថ្ងៃទីមួយមុខយក្សដាក់គ្នាប៉ុណ្ណឹងហេីយនោះ។

បន្ទាប់ពីជួបគ្នាលេីកទីមួយហើយ​ ខ្ញុំមិនមានអារម្មណ៍ថា​មានសម្ពាធ​អីទេ​ សប្បាយៗ​ chillៗ​ ធម្មតា​ ព្រោះគិតថាគ្មានថ្ងៃម្នាក់ហ្នឹងព្រមរៀបការដាច់ខាត​ ខ្ញុំក៏ដូចគ្នា​  តែគ្រប់យ៉ាងខុសពីការគិត​ ដោយ​ 2 ខែក្រោយ​ ម៉ាក់ខ្ញុំបានមកសួរថាទំនាក់ទំនងពួកខ្ញុំដល់ណាហើយ? ខ្ញុំមិនដឹងឆ្លេីយយ៉ាងម៉េចជាមួយគាត់ព្រោះមិនបាននិយាយគ្នាសោះ​ ភ្លេចទាំងលេខម្នាក់នោះទៀតថា​បាន​ save ដាក់ឈ្មោះគេថាម៉េច។​ ខ្ញុំក៏ថា​ អត់មានអីផង​ទៅគាត់ថាអឺបេីអត់មានអីទេថ្ងៃស្អែកទៅជួបគេជាមួយប៉ាម៉ាក់ម្ដងទៀតព្រោះអាគាត់នោះគេសម្រាកមកលេងផ្ទះ​ 2-3 ថ្ងៃ​ ហេីយគ្រួសារខាងគេចង់ឱ្យពីរនាក់យេីងបានស្គាល់គ្នាឱ្យច្រើនជាងមុន​ ព្រោះបេីចាំតែទាំងពីរនាក់មិនដឹងបានទៅមុខអត់ទេ។ ខ្ញុំក៏យល់ព្រមតាមហ្នឹងទៀត​ 😖 ព្រោះមនុស្សខ្លាចប៉ាម៉ាក់ណាស់​ ហេីយប៉ាម៉ាក់ក៏ចាស់ៗហើយដែរ​ គាត់ហត់នឹងការងាររកសុីគាត់ហេីយ​ ខ្ញុំមិនចង់ឱ្យខ្ញុំជាបន្ទុកទេទេីបខ្ញុំធ្វេីតាមគាត់​។ ពេលទៅដល់ជួបគ្នាលេីកនេះ​ គេប្លែកជាងមុន​ គេចេះញញឹមរួសរាយ​ ហេីយគេសួស្ដីខ្ញុំមុនទៀត​  ខ្ញុំប្លែកចិត្តដែរតែព្យាយាមទប់ចិត្តកុំឱ្យចេញមកថាយេីង​ over react ពេក​។ ដល់ពេលនិយាយគ្នាអុំប្រុសគាត់និយាយលេងធម្មតាហើយសួរនាំខ្ញុំថាអាគាត់វនោះម៉េចដែរ? មានធ្វេីអីឱ្យខ្ញុំអន់ចិត្តអត់​ 2 ខែហ្នឹង​ ហេីយមានទុកខ្ញុំចោល​ ឬធ្វេីអីចឹញមកមិនសមរម្យដាក់ខ្ញុំអត់? ខ្ញុំឡឺសំណួរហេីយវិលវល់ពេញក្បាលព្រោះមិនដឹងឆ្លើយថាម៉េចដោយសារពួកខ្ញុំអត់បាននិយាយគ្នាសោះ។ ដល់ពេលម៉ាក់គាត់ឃើញខ្ញុំស្ទាក់ស្ទើគាត់ក៏ជួយនិយាយទៅអុំប្រុសវិញថា​ "បងឯងទៅសួរចឹងធ្វេីអី​ គ្នាម៉េចហ៊ានឆ្លើយ​ ណាមួយខ្លាចតែកូនស្រីខ្ញុំនេះទេដែលធ្វេីឱ្យកូនបងឯងអត់ពេញចិត្តព្រោះគ្នាមិនសូវបានចេញទៅណាទេ​ នៅតែផ្ទះហើយមិនសូវចេះមាត់ទៀត។ មែនអត់ក្មួយ?"​ អាគាត់នោះពេលលឺម៉ាក់ខ្ញុំសួរចឹងទៅគេក៏ថា​ "បាទ​ 😊 អូនគាត់អត់សូវចេះមាត់មែនតេីមីង​ តែអត់អីទេខ្ញុំចេះតែនាំគាត់និយាយពីនេះពីនោះទៅ"​ (ជ្រេញឬកណាស់​បងប្អូនអេីយ​ មិនដែលទាំងខលមករកឯងម្ដងហេីយមកនិយាយថានាំឯងនិយាយ​ 😏) ពេលញាំហេីយ​ ចាស់ៗគាត់ដេញឱ្យខ្ញុំពីរនាក់ចេញមកខាងក្រៅនិយាយគ្នាលេងទៅក្រែងមានចាស់ៗនៅអៀន​ ព្រោះនៅក្រៅហាងគេមានសួនឱ្យអង្គុយលេង​ ខ្ញុំក៏ថាអត់អីទេ​ នៅនេះក៏បាន​ តែអគាត់នោះថា​ ទៅក្រៅទៅស្រួលនិយាយជាង​ ហើយគេងើបឈរ​ រួចដេីរមកជិតខ្ញុំចាំឱ្យតែខ្ញុំងើបទៅជាមួយគេ។ ខ្ញុំមិនដឹងប្រកែកយ៉ាងម៉េចក៏ងើបហេីយដេីរទៅតាមគេទៅទាំងក្នុងចិត្តភ័យចង់ជ្រុះសក់​ព្រោះអាគាត់នេះខុសពីលេីកមុន​ 360 ដឺក្រេ។ ពេលចេញទៅដល់ក្រៅសួន​គេក៏ចាប់ផ្ដេីមនិយាយមុន​

គេ:​ ប៉ាម៉ាក់បង្ខំដែលមែន?

ខ្ញុំ:​ ចាស?

គេ:​ ចង់សួរថា​ប៉ាម៉ាក់​បង្ខំឱ្យមកជួបខ្ញុំដែលមែន?

ខ្ញុំ:​ ម៉េចដឹង?

គេ:​ គ្មានអីត្រូវពិបាកដឹងទេ​ មេីលតាមទឹកមុខក៏ដឹងថាមុនពេញចិត្តមកទេ​ តែប៉ាម៉ាកលជាអ្នកឱ្យមក​

ខ្ញុំ:​ ចាស​

គេ:​ ចេះនិយាយតែចាស​ទេអី? អត់ចេះនិយាយពាក្យអីផ្សេងទេ?

ខ្ញុំ:​ អត់ដឹងនិយាយអីទេ​

គេ:​ ការពិតខ្ញុំមានសង្សារហេីយ​

ចាំ​បន្ត​ EP ក្រោយទៅអ្នកទាំងអស់គ្នា​ ព្រោះទម្រាំបានបានប៉ុណ្ណេះ​ admin សរសេរ 1h កន្លះបានហេីយ​ តែចាំមេីល​ EP ក្រោយដឹងតែចាប់ផ្ដេីមជក់ចិត្តបន្តិចៗហេីយ​ xD. Enjoy your reading everyone 😍