អានផងដែរ
សួស្តីអ្នកអានជាទីមេត្រី ខ្ញុំបានអានសៀវភៅ You Can Win ជាច្រើនទំព័រហើយចង់អានជាភាសាខ្មែរវិញ។ តែកាលនោះមិនទាន់មានគេបកប្រែនៅឡើយ ។ថ្មីៗនេះ ខ្ញុំបានទិញបានសៀវភៅ អ្នកអាចឈ្នះ ដែលបកប្រែដោយលោកអ៊ួន សារ៉ាត់ ។ ខ្ញុំនឹងសរសេរចំនុចសំខាន់ៗក្នុងសៀវភៅនោះ ក្នុងទីនេះ ដូចនេះប្រសិនបើបងប្អូនចង់អាន អាចតាមដានជាមួយខ្ញុំ ។
មានរឿងនិទាននិងហេតុផលប្រកបដោយគតិបណ្ឌិត ដែលអាចផ្លាស់ប្ដូរជីវិតលោកអ្នកបាន អ្នកឈ្នះមិនដែលបោះបង់អ្នកបោះបង់មិនដែលឈ្នះ អ្នកជោគជ័យប្រើវិធីច្រើនក្នុងការធ្វើរឿងមួយ អ្នកបរាជ័យប្រើវិធីតែមួយក្នុងការធ្វើរឿងច្រើន ។
អារម្ភកថា
នរណាក៏ចង់ទទួលបានភាពជោគជ័យដែរហើយគ្មាននរណាចង់បានបរា - ជ័យទេ ប៉ុន្តែអ្វីដែលយើងគ្រប់គ្នាតែងមើលឃើញគឺមនុស្សមួយចំនួនជោគជ័យ មនុស្សមួយចំនួនទៀតបរាជ័យ មនុស្សខ្លះជួបបញ្ហាហើយត្អូញត្អែរបោះបង់ចោល ការតស៊ូ មនុស្សមួយចំនួនជួបបញ្ហាហើយប្រឈមមុខដោះស្រាយដើម្បីជម្នះរាល់ ឧបសគ្គដើម្បីសម្រេចបាននូវបំណង មនុស្សខ្លះដឹកនាំទម្លាប់ មនុស្សខ្លះទម្លាប់ ដឹកនាំ អ្នកខ្លះក្រ អ្នកខ្លះមាន...។តើអ្វីទាំងអស់នោះកើតចេញពីការកំណត់នូវមនសិការរបស់មនុស្សមែន ទេ? លទ្ធផលល្អយើងអាចនិយាយបានថាវាកើតចេញពីការកំណត់ទុកក្នុងចិត្ត ឬការមានគោលដៅ ប៉ុន្តែបើលទ្ធផលអាក្រក់វិញតើយើងអាចនិយាយបានទេថា វាកើតចេញពីការចង់បានរបស់មនុស្សនោះ? ពិតជាមិនមែនទេព្រោះមនុស្ស គ្រប់រូបគ្មាននរណាចង់ទទួលបានលទ្ធផលអាក្រក់ទេ ប៉ុន្តែវាអាចបណ្តាលមកពី ការខ្វះវិធីសាស្រ្តនិងមិនទាន់អនុវត្តបានត្រឹមត្រូវតែប៉ុណ្ណោះ។ យោងតាមទ្រឹស្ដីជោគជ័យជាច្រើនបានលើកឡើងថា មនុស្សអាចទទួល ជោគជ័យបានដោយពឹងផ្អែកលើឥរិយាបទដែលមាននៅក្នុងខ្លួនស្រាប់៨០%។ យើងអាចមានសង្ឃឹមរហូតដល់ទៅ ៩០% ក្នុងការទទួលបាននូវភាពជោគជ័យ ដោយសារតែឥរិយាបទជាកត្តាកំណត់នូវភាពជោគជ័យ ដែលមានស្រាប់នៅក្នុង ខ្លួនរបស់យើង។ដោយពិចារណាឃើញនូវគុណប្រយោជន៍ជាច្រើនដែលមាននៅក្នុងសៀវកៅអ្នកអាចឈ្នះជាភាសាអង់គ្លេសនេះ ទើបគណៈកម្មការនិពន្ធយើងខ្ញុំក្រោម ការដឹកនាំរបស់លោកអគ្គនាយក អួន សារ៉ាត់ បានសម្រេចបង្កើត និងបកប្រែជា ភាសាខ្មែរបូករួមនឹងទ្រឹស្តីដ៏មានខ្លឹមសារ និងអត្ថប្រយោជន៍ជាច្រើនរបស់លោក អគ្គនាយក អួន សារ៉ាត់ផង។ ហេតុផលនៃការកសាងស្នាដៃដ៏ពិសិដ្ឋនេះឡើងក្នុងគោលបំណងឆ្លើយតប នឹងតម្រូវការជោគជ័យរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបនាពេលបច្ចុប្បន្ននេះ។ ជា ចុងក្រោយយើងខ្ញុំសង្ឃឹមនិងជឿជាក់ថាលោកអ្នកដែលបានអានសៀវភៅនេះ រួច ពិតជាទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់ជាមិនខាន និងបានអនុវត្ត តាមគោលការណ៍ដ៏មានសារៈប្រយោជន៍សន្ធឹកសន្ធាប់ដែលមាននៅក្នុងសៀវភៅនេះ!!! អ្នកគឺជាអ្វីដែលអ្នកគិត !!!ជំពូក ទី ១
សារសំខាន់ ន ឥរិយាបថ គន្លឹះ នៃ ភាព ជោគជ័យ តា ព ជោគជ័យ មិន អាស្រ័យ លើ ពណ៌ សម្បុរ ទាប ខ្ពស់ ស ចាស់ ក្នុង វា អាស្រ័យ លើ ឥរិយាបថ ចិត្ត គំនិត ដែល នៅ ខាងក្នុង ហ ស្ស ទេ តើ ! និ ទានៈ អ្នក លក់ ប៉ោង ប៉ោង មាន បុរស ម្នាក់ ប្រកបរបរ រកស៊ី ចិញ្ចឹមជីវិត ដោយ លក់ ប៉ោង ប៉ោង ។ ប៉ោង ប៉ោង ដែល គាត់ លក់ មាន ពណ៌ ខុសៗគ្នា ជាច្រើន ដូចជា ពណ៌ក្រហម លឿង ខៀវ និង បៃតង ។ រាល់ ពេល ដែល គាត់ លក់ មិនសូវ ដាច់ គាត់ តែង បង្ហោះ ប៉ោង ប៉ោង ដែល មាន ខ្យល់ តឹង ណែន មួយ ទៅលើ អាកាស ដើម្បី ជា ការ ទាក់ទាញ អារម្មណ៍ ក្មេងៗ ។ នៅពេល ដែល ក្មេងៗ ឃើញ ប៉ោង ប៉ោង ហោះ ឡើង លើ អាកាស ពួកវា ចង់បាន ប៉ោង ប៉ោង លេង ក៏ នាំ គ្នា មក ទិញ ប៉ោង ប៉ោង របស់ គាត់ ។ នៅ ថ្ងៃ ក្រោយៗ ទៀត មក ពេល ដែល គាត់ លក់ មិនសូវ ដាច់ គាត់ តែង បង្ហោះ ប៉ោង ប៉ោង ពីរបី ទៅលើ អាកាស ដើម្បី ទាក់ទាញ អារម្មណ៍ ក្មេងៗ ។ ថ្ងៃ មួយ ពេល គាត់ កំពុង លក់ មាន ក្មេងប្រុស ម្នាក់ បាន ស សៀ ៗ មក ជិត គាត់ ហើយ ទាញ អ ងួ ន អាវ គាត់ ស្រាល ៗ ។ គាត់ ងាក មក មើល ក៏ ឃើញ ក្មេងប្រុស ម្នាក់ សម្បុរ ខ្មៅ សក់រួញ ទាប មុខមាត់ មិន ស្អាត បាន សួរ គាត់ ថា " បើសិនជា ពូ បង្ហោះ ប៉ោង ប៉ោង ពណ៌ខ្មៅ តើ វា អាច ហោះ បាន ទេ ? ដោយ យល់ ទឹកចិត្ត ក្មេងប្រុស គាត់ ក៏ ឆ្លើយ យ៉ាង ទន់ភ្លន់ ថា “ កូនប្រុស ! វា មិន អាស្រ័យ ទៅលើ ពណ៌ សម្បុរ ខាងក្រៅ របស់ ប៉ោង ប៉ោង នោះ ទេ គឺ វា អាស្រ័យ ទៅលើ ឧស្ម័ន ដែល នៅក្នុង ប៉ោង នោះ ទេ តើ ដែល អាច ធ្វើឲ្យ ប៉ោង ប៉ោង អាច ហោះ បាន ណា៎ …… ។ ឧស្ម័ន ដែល នៅ ខាងក្នុង ប៉ោង ប៉ោង ប្រៀប ដូចជា ឥរិយាបថ ឬ អាកប្បកិរិយា របស់ មនុស្សយើង ។ មនុស្ស ម្នាក់ ដែល អាច ទទួល បាន ភាព ជោគជ័យ ឬ បរាជ័យ មិន