7​ ចំនុចធ្វើអោយអ្នកមានទ្រឹស្តីហូរដូចទឹក

អានផងដែរ

 វិធីសាស្ត្រទាំង ៧ដែលធ្វើឲ្យអ្នកមានទ្រឹស្តីហូរដូចទឹក

ទី១ ៖ អានសៀវភៅទ្រ្តឹស្តីរាល់ថ្ងៃ ជាពិសេសសៀវភៅ Quote ដែលគេបកប្រែពីស្រុកក្រៅ

ទី២ ៖ មើលវីដេអូរបស់គ្រូជោគជ័យឲ្យច្រើន ហើយរៀនប្រើពាក្យតាមគាត់

ទី៣ ៖ កុំអានដើម្បីយល់ ត្រូវអានដើម្បីចាំ ទើបងាយស្រួលហៅយកមកប្រើពេលចាំបាច់

ទី៤ ៖ លុបចោលទម្លាប់និយាយវែកញែកហេតុផល ត្រូវនិយាយតែទ្រឹស្តីបានហើយ

ទី៥ ៖ លើកយកគំនិត ឬសម្តីបុគ្គលល្បីៗមកនិយាយឲ្យបានច្រើន ដើម្បីអ្នកអាចតោងកាលីបទ្រឹស្តីរបស់ពួកគេ

ទី៦ ៖ រៀនប្រឌិតទ្រឹស្តីភ្លាមៗ ដែលអាចប្រើការបាន ប៉ុន្តែគ្មានន័យគ្រប់គ្រាន់

ទី៧ ៖ រៀននិយាយដដែលៗ ដើម្បីនិយាយបានយូរ ហើយគេពិបាកយល់។

អ្នកមានទ្រឹស្តីច្រើន ជាមនុស្សដែលគេចង់រាប់រក។ ជឿខ្ញុំទៅ ព្រោះខ្ញុំរាប់តែអ្នកដែលមានទ្រឹស្តីច្រើនហ្នឹង។