ប្រវត្តិខ្លះៗនិង សម្រង់សម្តី របស់លីវប៉ី

អានផងដែរ

លីវ-ប៉ី 刘备(កើតនៅឆ្នាំ1៦១ – ១០ មិថុនា ឆ្នាំ២២៣)។ គាត់ជាស្តេចចិត្តធម៌ម្នាក់ ដែលរាស្រ្តគ្រប់គ្នា គោរពស្រលាញ់ និង គាំទ្រ ជាពិសេសនោះ គាត់មានអ្នកប្រាជ្ញជាច្រើនស្ម័គ្រចិត្តបម្រើការពារគាត់។ គាត់គឺជាត្រកូលក្សត្រមួយអង្គដែរ។

ការសិក្សា

គាត់បានសិក្សាយ៉ាងជ្រៅជ្រះ នូវជំនាញ យុទ្ធគុន យុទ្ធសាស្រ្ត អក្សរសាស្រ្ត នយោបាយ ទស្សនៈវិទ្យា ។ល។

ទ្រឹស្តី

ព្រះបិតុលាលីវ  ត្រូបានគេនិយាយថាជាអ្នកស្នេហាគុណធម៌ជាងគេក្នុងរឿងសាមកុក ដូចមានពាក្យគាត់បាននិយាយថា សុខចិត្តអោយមនុស្សក្នុងលោកក្បត់ខ្ញុំ ក៏មិនក្បត់មនុស្សក្នុងលោកដែរ យ៉ាងណានោះសូមអានបន្តរាល់សម្តីរបស់គាត់ខាងក្រោម៖
1.
ខ្ញុំមិនប្រាកដជាពងមាន់ទេ ហើយឆាវឆាវក៏មិនប្រាកដជាដុំថ្មដែរ
2.
គេក្បត់ខ្ញុំ ជារឿងរបស់គេ តែខ្ញុំមិនក្បត់ចិត្តធម៌របស់ខ្ញុំទេ
3.
ទាល់តែយើងត្រូវ ទើបមានហេតុផល
4.
សម្លាប់គេ ដើម្បីផលប្រយោជន៍ខ្លួនឯង ទោះស្លាប់ក៏ខ្ញុំមិនធ្វើដែរ
5.
នគរមានគ្រេាះថ្នាក់ កូនប្រុសត្រូវតែជួយ មិនបាច់អញ្ជើញទេ
6.
នៅក្បែរខ្លួនចចក មានសុវត្តិភាពជាងនៅក្បែរខ្លួនខ្លា
7.
នៅថ្ងៃដែលពួកខ្ញុំ៣នាក់ចូលសម្ព័ន្ធ បានជូនអំណោយធំមួយដល់យានសាវ គឺកាត់ក្បាលហួសួង ថ្ងៃនេះពួកខ្ញុំចេញពីសម្ព័ន្ធក៏មានអំណោយធំមួយជូនគេដែរ គឺកាត់ក្បាលលីពូ
8.
បាត់បង់ចិត្តធម៌ គឺបាត់បង់ចិត្តមនុស្សអស់
9.
បើចង់ធ្វើកិច្ចការធំ មិនត្រូវពឹងលើតែការប្រយុទ្ធទេ
10.
បើចង់យកទឹកដី ដំបូងត្រូវយកចិត្តមនុស្សសិន ហើយការយកចិត្តមនុស្ស ស្ថិតលើការមានគុណធម៌
11.
បើមិនគួរច្បាំង កុំច្បាំងអី បើទុកជីវិតឲ្យគេបាន ទុកជីវិតទៅ នេះហៅថាចិត្តធម៌
12.
ផ្លុវត្រង់ មិនវិនាស គុណធម៌មិនរលាយ
13.
ពេលជ្រកកោនកន្លែងគេ រឿងអ្វីក៏ត្រូវអត់ធ្មត់
14.
រៀបក្បួនយុទ្ធសាស្រ្តក្នុងជំរុំ សម្រេចការចេញឈ្នះនៅសមរភូមិ
15.
សង្គ្រេាះនគរ ស្ថិតលើចិត្តស្មេាះ មិនមែនអាងលើគ្នាច្រើនទេ
16.
សម័យសន្តិភាព មានមន្រ្តីឆ្លាត សម័យសង្គ្រាម មានអ្នកក្លាហានសម្បូរល្បិច
17.
សីលធម៌ មិនមែនបានត្រឹមតែនិយាយនេាះទេ
18.
ឲ្យតែប្រជារាស្រ្តគាំទ្រ ទឹកដីនឹងបានមកវិញ
19.
ស្តេចទាំងអស់ ចាត់ទុកទឹកដីជាធំ តែខ្ញុំចាត់ទុកប្រជារាស្រ្តជាធំ
20.
ខ្ញុំមានកងទ័ពតិច តែខ្ញុំមានរបស់ពីរយ៉ាងដែលអ្នកដទៃទៀតគ្មាន ទីមួយគឺចិត្តធម៌របស់ខ្ញុំ ទីពីរ គឺខ្ញុំមានពូជពង្សរាជវង្សហាន