យុទ្ធសាស្ត្រទីក្រុងទទេ(យុទ្ធសាស្ត្រទី៣២ នៃយុទ្ធសាស្ត្រទាំង៣៦)

អានផងដែរ


...ផ្ទៃមេឃក្តៅហួតហែងលាយឡំនិងដីហុយទ្រលោមរបស់ក្បួនទ័ពរាប់សែននាក់របស់ស៊ឺម៉ាអ៊ី កំពុងរំកឹលហៀបនឹងមកដល់មុខខ្លោងទ្វារក្រុង ។ ពេលបានលឺសម្លេងពិណ​លាយឡំ​និងសូរជើង​សេះ​នេះ​ធ្វើអោយស៊ឺម៉ាអ៊ីបានឈប់ទ្រឹងនៅនឹងមួយកន្លែង ផ្ទៀងស្តាប់ដោយយកចិត្តទុកដាក់បំផុត របស់សម្លេងពិណលឺមកពីលើខ្លោងទ្វារក្រុង។ 

នេះជាសម្លេងពិណរបស់លោកនាកដេក(ខុងមិញ)ដែលកំពុងដេញប្រកបដោយការយកចិត្តទុកដាក់ ដោយភាពស្ទាប់ជំនាញ និងភាពសុខក្សេមក្សាន្ត នៃកងទ័ពនគរហាន ព្រមជាមួយនឹងក្តីសង្ឃឹម ក្នុងការចេញច្បាំងថានឹងទទួលបានជ័យជំនះ។ រីឯនៅក្នុងទីក្រុងនោះ នៅទទេស្អាតគឺគ្មាន​ទាហាន​សូម្បីតែម្នាក់ ហើយទ្វារក្រុងក៏បើកចំហរ ហាក់បីដូចកំពុង រង់ចាំភ្ញៀវឲ្យចូលមកលេង។ ផ្ទុយទៅវិញ លោកមេទ័ពធំ ស៊ឺម៉ាអ៊ីបានស្ដាប់សម្លេងពិណ ដ៏ពីរោះនេះយល់ថា ខុងមិញកំពុងលេងល្បិច​ជាមួយគាត់ទៅវិញ ដោយគាត់គិតថាសម្លេងពិណដែលពោរពេញទៅដោយការអត់ធ្មត់ និងមាន​អំណត់ ដោយគ្មានការតក់ស្លុតបន្តិចសោះ កំពុងតែបញ្ឆោតគាត់អោយ​ចូលទៅក្នុង​អន្ទាក់​ទៅវិញ។ ម្យ៉ាងទៀតគាត់គិតថាខុងមិញច្បាស់ជាបង្កប់កងទ័ពនៅខាងក្រោយក្រុងជាក់ជាពុំខាន។ 

ក្រោយមកគាត់បានបញ្ជាអោយទ័ពក្រោយក្លាយជាទ័ពមុខ ត្រលប់ក្រោយដោយលាយឡំនឹង សម្លេង​ពិណ​កាន់តែលេងញាប់ឡើងហាក់បីដូចកំពុងតែពន្លឿនអារម្មណ៍អ្វីមួយរកថាមិនត្រូវ...

អត្ថបទពីហ្វេសបុក