មាស ស្រោបនគរ​ភាគទី១ របស់លោក សេង ដារ៉ា

អានផងដែរ

ស្នាដៃ «មាសស្រោបនគរ» របស់​លោក សេង តារា បង្ហាញពីប្រវត្តិសិល្បករជំនាន់ដើម​ប្រមាណ១០០នាក់
 រូបភាព
លោក សេង តារា  ម្ចាស់ស្នាដៃ «មាសស្រោបនគរ»  សរុបទាំងអស់ ១៥វគ្គ.
លោក សេង តារា ម្ចាស់ស្នាដៃ «មាសស្រោបនគរ» សរុបទាំងអស់ ១៥វគ្គ.
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ ម្ចាស់ស្នាដៃ «មាសស្រោបនគរ» ទាំង ១៥វគ្គ លោក សេង តារា បានដាក់ទុនកម្លាំងកាយ ចិត្ត ទេពកោសល្យ និង ថវិកាជាង១០ឆ្នាំ ក្នុងការចងក្រងស្នាដៃ និងសិល្បករទសវត្សរ៍៦០។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមរយៈកម្មវិធី «គំនិតថ្មី» លោក សេង តារា បានពន្យល់ថា ទម្រាំអាចចេញផ្សាយពីស្នាដៃសិល្បករជំនាន់ដើមនីមួយៗ ទាមទារឱ្យលោកស្រាវជ្រាវ និងប្រមូលរាល់ព័ត៌មានពិតពីប្រវត្តិសិល្បករទាំងនោះ តាំងពីកើតដល់អនិច្ចកម្ម។

សមិទ្ធផលទាំងនេះកើតឡើងបាន ដោយសារចិត្តស្រឡាញ់ ឆន្ទៈចង់រក្សាទុកជាឯកសារសម្រាប់យុវជនជំនាន់ក្រោយ  និងមានក្តីសុខ បើទោះបីជាលោកមិនបានទទួលចំណូលពីការងារនេះក៏ដោយ។
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាង កញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង លោក សេង តារា  ដូចតទៅ៖
 
អតីតនិស្សិតទេសចរណ៍ លោក សេង តារា បានទុកចោលជំនាញសិក្សារបស់ខ្លួនច្រើនឆ្នាំមកហើយ ដោយងាកមកស្រវានូវការចងក្រងស្នាដៃ សមិទ្ធផល របស់សិល្បករខ្មែរជំនាន់ដើម ជិត១០០រូប។ កម្រងស្នាដៃរបស់លោក ដែលបានពីការតស៊ូ ជម្នះរាល់ឧបសគ្គតូចធំច្រើនឆ្នាំកន្លងមកនេះ មានចំណងជើងថា «មាសស្រោបនគរ» ដែលមានចំនួន ១៥វគ្គ។ 
 
ក្នុងស្នាដៃ «មាសស្រោបនគរ»  លោកបានប្រមូលចងក្រងនូវប្រវត្តិរបស់សិល្បករឆ្នើមៗមួយចំនួនរបស់កម្ពុជា រួមមាន អ្នកចម្រៀង តន្រ្តីករ និងកវីនិពន្ធទំនុកច្រៀងជាដើម។
លោក សេង តារា អះអាងដូច្នេះ៖«មាសស្រាបនគរហ្នឹង បើនិយាយពីចំណងជើង ខ្ញុំចង់សំដៅលើ អ្នកចម្រៀង និងតន្រ្តីករ ជំនាន់ពីដើមៗ ពួកលោកប្រៀបបីដូចជាដុំមាស រុំស្រោបនគរខ្មែរយើង ដោយសារពួកគាត់បានកសាងស្នាដៃអស់ហ្នឹង ដូចជា លោក ស៊ីន ស៊ីសាមុត អ្នកស្រី រស់ សេរីសុទ្ធា លោក សុះ ម៉ាត់ អ្នកស្រី ប៉ែន រ៉ន លោក អ៊ិន យ៉េង លោក ម៉ា ឡៅពី លោក ពៅ ស៊ីផូ និង លោក គង្គ ប៊ុនឈឿនជាដើម ដែលពួកលោក ប្រៀបដូចជាដុំមាស រុំស្រោបឱ្យភ្លឺរន្ទាល នៃស្នាដៃ បូករួមនឹងសិល្បៈភាពយន្ត តួកុនពីដើមផង»។
 
លោក សេង តារា ក្នុងបទសម្ភាសជាមួយកម្មវិធី «គំនិតថ្មី»  នៃសារព័ត៌មានថ្មីៗ


លោកខេត្តតាកែវរូបនេះ ត្រូវស្រាវជ្រាវពីប្រវត្តិសិល្បករទាំងនោះ តាំងពីថ្ងៃខែឆ្នាំកំណើត ប្រវត្តិការសិក្សា គ្រួសារ បរិយាកាសការងារ ពិសេសស្នាដៃ ក៏ដូចជាសមិទ្ធផល ដែលពួលគាត់បានបន្សល់ទុក។ ទន្ទឹមនេះ លោករមែងជួបការលំបាកមួយចំនួន តាំងពីសម័យកាលបច្ចេកវិទ្យាមិនទាន់មានភាពរីកចម្រើន និងត្រូវចំណាយពេលស្រាវជ្រាវចន្លោះពី ៦ខែ ទៅ ១ឆ្នាំ ក្នុងស្នាដៃមួយវគ្គ។
 
បើយោងតាម លោក សេង តារា ដែលមានបទពិសោធនធ្លាប់ធ្វើការងារទាំងនេះច្រើនឆ្នាំ  បានប្រាប់ថា នាទសវត្សរ៍ឆ្នាំ៦០ សិល្បករ បានផលិតបទចម្រៀង ចន្លោះពី ១៥០០ ទៅ ៦០០០ បទក្នុងសម័យនោះ ដើម្បីផលិតបានចម្រៀងមួយបទៗ ដែលតម្លៃនោះស្មើនឹងមាសជាង១តម្លឹង នាសម័យនោះ។ ម្យ៉ាងទៀត រាល់បទចម្រៀងនីមួយៗ ទាំងសាច់ភ្លេង មនោសញ្ចេតនា ត្រូវតែមានភាពប្លែក ពិសេស ខុសៗគ្នា ដោយមានតែមួយគ្មានពីរ សម្រាប់ការផលិតរបស់ពួកគាត់ផ្ទាល់។
 
ម្ចាស់ស្នាដៃ «មាសស្រោបនគរ» សង្កត់ធ្ងន់ថា៖ « តន្រ្តីករ អ្នកនិពន្ធសម័យនេះ យកមកចំលងបទភ្លេង កែភ្លេង ខូចទម្រង់ទៅជាញាក់ ហីបហប់ ធ្វើឱ្យបាត់ស្នាដៃពីដើម  តើទេពកោសល្យ សមត្ថភាព ខួរក្បាល នៃការតែងបទភ្លេងគ្មានទេ មនុស្សសម័យថ្មីហ្នឹង? អ៊ីចឹងគួរបង្កើតថ្មីឱ្យច្រើន»។
 
 ជាមួយគ្នានេះ លោកបានបង្ហាញអារម្មណ៍ហួសចិត្ត ចំពោះការលួចចម្លងនូវស្នាដៃមរតកដើមទាំងនោះជាហូរហែ តែច្បាប់ការពារកម្មសិទ្ធបញ្ញា ហាក់នៅមានកម្រិតក្នុងការការពារម្ចាស់កម្មសិទ្ធបញ្ញាទាំងនោះឱ្យនៅតែមានអារម្មណ៍ថារងាទៅវិញ។
 

លោក សេង តារា  ម្ចាស់ស្នាដៃ «មាសស្រោបនគរ»  សរុបទាំងអស់ ១៥វគ្គ

ទោះបីជាជួបការលំបាកច្រើន និងតែងចំណាយថវិកាផ្ទាល់ខ្លួនជាង១០ឆ្នាំ ទៅលើកិច្ចការងារទាំងនេះក៏ដោយ តែលោកហាក់នៅចិញ្ចឹមចិត្ត បន្តឆន្ទៈជាមួយនឹងក្តីស្រលាញ់ឥតងាករេជាមួយនឹងអាជីពបច្ចុប្បន្ន។ ក្រៅពីនេះ លោក តារា ក៏មានបំណង ក្នុងការចងក្រងប្រវត្តិ សិល្បករផ្សេងទៀត ទាក់ទងនឹង ចាប៉ីដងវែង វិចិត្រករ ល្ខោនបាសាក់ និងតារាភាពយន្តជំនាន់ដើមថែមទៀតផង។
 
លោក សេង តារា ថ្លែងដោយសំដីម៉ឹងម៉ាត់បន្ថែមថា៖ « ការងារខ្ញុំនេះធ្វើមកមិនដែលគិតពីលទ្ធផលតបស្នងមកវិញទេ គឺខ្ញុំធ្វើដោយក្តីស្រលាញ់  មិនដែលគិតថាធ្វើទៅបានចំណេញអីមកវិញ គឺខ្ញុំធ្វើចង់បានឯកសារហ្នឹងបណ្តែតនៅក្នុង បណ្ណាល័យ បណ្ណាគារ ឱ្យវាចេញមករូបរាងអ៊ីចឹង។ កន្លះឆ្នាំបានមួយក្បាលអ៊ីចឹងហើយ វាអាចចូលដើមវិញផង តែជាអ្វីដែលយើងសប្បាយចិត្ត  ចេញមកវាសល់ អ៊ីចឹង ពេលខ្ញុំចែកឋានទៅវិញ ១០០ ២០០ឆ្នាំ វាសល់ឱ្យក្មេងជំនាន់ក្រោយបានមើល»៕ អត្ថបទដកស្រង់ពីការសែត ថ្មីថ្មីការសែត ថ្មីថ្មី
គ្រប់ភាគ មានលក់នៅបណ្ណាគារអង្គរធំ សូមទិញសៀវភៅរបស់លោកមកអានដើម្បីគាំទ្រម្ចាស់ស្នាដៃ ។

ខាងក្រោមនេះ ជាសៀវភៅវគ្គទី ១